Close Menu
东通社
  • 首页
  • 柬埔寨
    • 国家要闻
    • 社会
  • 中国
    • 中国要闻
    • 社会
  • 国际
    • 国际要闻
    • 东盟
  • 经济
    • 经济要闻
    • 商业
  • 中柬Z世代
    • 文化
    • 生活
  • 视频
    • 微视频
  • 评论
    • 时评
    • 观点
  • ភាសាខ្មែរ
  • English
  • 专题
    • 中越足球友谊赛
    • 2023年中印柬蒙晚会
    • 美丽中国 七彩云南 摄影展
  • 柬中记协
    • 媒体之窗

订阅更新

从东通社获取更多实用新闻。

热门帖子

严查双国籍?华男从中国出境被拦 要求当场销户!

2025-10-10

今年中国“十一”黄金周,出现一个前所未有的现象

2025-10-10

中国式”996″在美国蔓延 “现在是决定胜负的瞬间”

2025-10-10
Facebook X (Twitter) Instagram TikTok
最新消息
  • 严查双国籍?华男从中国出境被拦 要求当场销户!
  • 今年中国“十一”黄金周,出现一个前所未有的现象
  • 中国式”996″在美国蔓延 “现在是决定胜负的瞬间”
  • 清华北大遇冷?网惊:中国两类学校热度上升
  • 中国建成全球最大太阳能发电站 西部沙漠超级工程
  • 哈马斯宣布结束战争并永久停火
  • 售价近40万元!全球最贵便利店商品出炉 震惊业界
  • 4亿军援取消、未来自费?“台当局必须承担更多”
Facebook X (Twitter) Instagram
东通社东通社
Demo
  • 首页
  • 柬埔寨
    • 国家要闻
    • 社会
  • 中国
    • 中国要闻
    • 社会
  • 国际
    • 国际要闻
    • 东盟
  • 经济
    • 经济要闻
    • 商业
  • 中柬Z世代
    • 文化
    • 生活
  • 视频
    • 微视频
  • 评论
    • 时评
    • 观点
  • ភាសាខ្មែរ
  • English
  • 专题
    • 中越足球友谊赛
    • 2023年中印柬蒙晚会
    • 美丽中国 七彩云南 摄影展
  • 柬中记协
    • 媒体之窗
东通社
首页 » កម្ពុជា​ប្រកាស​ហាម​ឃាត់ប្រព័ន្ធ “Starlink” សារជាថ្មីដើម្បី​ផ្តាច់ប្រតិបត្តិការជួញដូរនៅ​ទីផ្សារ​ងងឹត
ភាសាខ្មែរ

កម្ពុជា​ប្រកាស​ហាម​ឃាត់ប្រព័ន្ធ “Starlink” សារជាថ្មីដើម្បី​ផ្តាច់ប្រតិបត្តិការជួញដូរនៅ​ទីផ្សារ​ងងឹត

dtnewskhmerBy dtnewskhmer2025-09-18
Facebook Twitter Email
分享
Facebook Twitter Email

យោងតាមការចុះផ្សាយរបស់កាសែតខ្មែរថាមស៍ ទោះបីជានិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានហាមឃាត់បរិក្ខារប្រព័ន្ធ Starlink មិនឱ្យចូលទីផ្សារកម្ពុជាកាលពីពីរសប្តាហ៍មុនក៏ដោយ ប៉ុន្តែប្រតិបត្តិការជួញដូរបរិក្ខារនេះនៅទីផ្សារងងឹតកាន់តែសកម្ម។

ការចុះផ្សាយ​នេះ​បាន​បញ្ជាក់​ថា “ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ពាក់ព័ន្ធនឹង​​ផលិតផលនេះ ​នៅ​តែ​អាច​រក​ឃើញ​យ៉ាង​ងាយ​ស្រួល​នៅ​លើ​បណ្តេញ​សង្គម និងវេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ បច្ចុប្បន្ន​តម្លៃ​ជាទូទៅ​លើស​ពី ១០០០ ដុល្លារ។

ការចុះផ្សាយនេះបានបន្តថា ទោះបីជាក្រុមហ៊ុន Starlink  បានជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងវិស័យសេវាកម្មឌីជីថលក៏ដោយ ក៏ក្រុមហ៊ុនមិនទាន់ទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជានៅឡើយទេ។

និយ័តករទូរគមនាគមន៍កម្ពុជាបានសង្កត់ធ្ងន់ថា ការនាំចូល ការចែកចាយ និងការប្រើប្រាស់បរិក្ខារប្រព័ន្ធ Starlink សុទ្ធតែខុសច្បាប់។

និយ័តករទូរគមនាគមន៍កម្ពុជា ថែមទាំងបានព្រមានថា សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែរំខានដល់ប្រតិបត្តិការធម្មតារបស់សហគ្រាសដែលមានអាជ្ញាប័ណ្ណ និងបំពានសិទ្ធិអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់គុណភាព នៃសេវាទូរគមនាគមន៍ និងថែមទាំងគំរាមកំហែងដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈទៀតផង។ អ្នកបំពាន នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ៥០ លានរៀល (ប្រមាណ ១ម៉ឺន២ពាន់ដុល្លារ)។

ប្រព័ន្ធ Star Link គឺជាសេវាអ៊ីនធឺណិតតាមផ្កាយរណបដែលដាក់ដំណើរការដោយក្រុមហ៊ុន SpaceX ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk)។ ប្រព័ន្ធ Star Link បានផ្តល់សេវាអ៊ីនធឺណេតដែលមានល្បឿនលឿន និងភាពយឺតយ៉ាវ នៃការតភ្ជាប់ដែលមានកម្រិតទាប (Low latency) ដល់តំបន់ដាច់ស្រយាល ឬតំបន់ខ្វះខាតបណ្តាញអ៊ីនធឺណេត តាមរយៈផ្កាយរណបគន្លងទាបកៀកជិតផែនដី។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ទោះបីជាប្រព័ន្ធ Starlink បាននាំមកនូវភាពងាយស្រួលមួយចំនួនដល់អតិថិជនរស់នៅតំបន់ដាច់ស្រយាលក៏ដោយ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានរបស់វាក៏បានបង្ហាញឱ្យយើងបានឃើញផងដែរ។ នៅពេលដែលប្រព័ន្ធ Starlink ធ្វើការបិទប្រព័ន្ធនៅក្នុងប្រទេស ឬតំបន់ជាក់លាក់ណាមួយ វានឹងបណ្តាលឱ្យបណ្តាញអ៊ីនធឺណែតនៅក្នុងទីក្រុងធំៗ នៃប្រទេសនោះលែងដំណើរការ កាត់ផ្តាច់ប្រព័ន្ធធនាគារ រាំងស្ទះដល់ប្រព័ន្ធទូរគមនាគមន៍សហគ្រាស បណ្តាលឱ្យយន្តការឆ្លើយតបគ្រាអាសន្នរបស់រដ្ឋាភិបាលត្រូវទទួលរងការធ្វើតេស្តដ៏ធ្ងន់ធ្ងរ។

ប្រព័ន្ធ Starlink ក៏អាចត្រូវបានប្រើប្រាស់ដោយប្រទេសគូប្រជែង ក្រុមប្រដាប់អាវុធមិនមែនរដ្ឋ និងសូម្បីតែក្រុមភេរវករ ដើម្បីបង្កើនប្រព័ន្ធទូរគមនាគមន៍ ការសម្របសម្រួល ការឃោសនា និងសមត្ថភាពប្រយុទ្ធរបស់ពួកគេ បណ្តាលឱ្យឧត្តមភាពវិស័យយោធា ឬការស៊ើបការណ៍សម្ងាត់របស់ភាគីខាងយើងចុះខ្សោយ។ ដូចជាជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញថា ការចូលរួមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផ្កាយរណបពាណិជ្ជកម្មក្នុងជម្លោះភូមិសាស្ត្រនយោបាយ អាចផ្លាស់ប្តូរដំណើរការជម្លោះ និងបង្កឱ្យមានការកើនឡើងនូវហានិភ័យ នៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច។ ទន្ទឹមនឹងនោះ ការប្រើប្រាស់ប្រព័ន្ធនេះ ក៏អាចផ្តល់នូវបណ្តាញថ្មី និងពិបាកគ្រប់គ្រងសម្រាប់កងកម្លាំងខាងក្រៅ ដើម្បីបញ្ជៀបមនោគមវិជ្ជា ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានចលាចលក្នុងសង្គម។ ប្រព័ន្ធ Starlink ក៏អាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការសម្របសម្រួលភេរវកម្ម និងការរត់ពន្ធប្រព័ន្ធទូរគមនាគមន៍ ដែលបង្កើនការលំបាកដល់ការអនុវត្តច្បាប់។ ឧក្រិដ្ឋជន​នៅ​ប្រទេសមីយ៉ាន់ម៉ា និង​ថៃ បាន​ប្រើ​វា​ដើម្បី​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម។

ប្រព័ន្ធ Starlink ក៏ដើរតួយ៉ាងសំខាន់ក្នុងការចាប់ផ្តើម “បដិវត្តន៍ពណ៌” និងអំពើភេរវកម្ម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន El Balad News របស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤, ប្រភពព័ត៌មានចារកម្មរបស់ប្រទេសស៊ីរីបានបញ្ជាក់ថា ក្រុមប្រឆាំងស៊ីរី អាចទទួលបានទិន្នន័យផ្កាយរណប និងមានបរិក្ខារប្រព័ន្ធ Starlink ក្នុងអំឡុងពេលវាយប្រហារលើទីក្រុងអាឡិបប៉ូ (Aleppo)។

ប្រភពព័ត៌មាននេះបានបន្តថា “ប្រតិបត្តិការបញ្ជាពីចម្ងាយបានបង្ហាញថា ផ្កាយរណបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយវាមិនអាចច្រានចោលបានទេថា បច្ចេកវិទ្យាប្រព័ន្ធ Starlink ត្រូវបានប្រើនៅក្នុងកិច្ចសម្របសម្រួលរបស់កងទ័ពវាយលុក និងក្នុងការបង្ហាញផ្លូវដល់ឧបករណ៍ឈ្លបយកការណ៍ដែលមើលឃើញតាមពេលវេលាជាក់ស្តែង (Real-time) ។ មានតែសហរដ្ឋអាមេរិក និងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងទំនើបប៉ុណ្ណោះ ដែលអាចប្រើឧបករណ៍នេះនៅពេលប្រតិបត្តិការបញ្ជា។ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ កាសែតបារាំង LE Monde បានរាយការណ៍ថា បរិក្ខារប្រព័ន្ធ Starlink កំពុងក្លាយជាឧបករណ៍ប្រើប្រាស់កាន់តែច្រើនឡើងៗដោយក្រុមជីហាដ (Jihad) និងក្រុមឧទ្ទាមនៅតំបន់ West Bank ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់ពួកគេ។

យោងតាមព្រឹត្តិបត្រការវិភាគហានិភ័យដែលចេញផ្សាយដោយ Global Initiative to Combat Transnational Organized Crime (GI-TOC) កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥, ក្រុមអាល់កៃដា និងក្រុមជ្រុលនិយម ដូចជា “អង្គការគាំទ្រអ៊ីស្លាម និងមូស្លីម” (JNIM) និង “រដ្ឋអ៊ីស្លាមនៃអាហ្វ្រិកខាងលិច” (ISWA) កំពុងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ដើម្បីពង្រឹងប្រតិបត្តិការវាយប្រហាររបស់ពួកគេ។

យោងតាមព័ត៌មានរបស់កងកម្លាំងសន្តិសុខប្រទេស Niger, ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់ Tillabéri និង Tahoua ភាគខាងលិចប្រទេស នេះ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានចុះផ្សាយផងដែរថា ក្នុងឆ្នាំ ២០១២ និង ២០១៧ ក្រុមប្រឆាំងស៊ីរីទទួលបានឧបករណ៍ទំនាក់ទំនងបច្ចេកវិទ្យាប្រព័ន្ធ Starlink តាមរយៈប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដាច់ដោយឡែកពីគ្នា។

លើសពីនេះទៀត ចាប់តាំងពីការផ្ទុះឡើងនូវជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប្រព័ន្ធ Starlink បានក្លាយជា “ខ្សែជីវិត” នៃការទំនាក់ទំនងសមរភូមិយោធាអ៊ុយក្រែន – កងទ័ពឈ្លបយកការណ៍ជួរមុខពឹងផ្អែកលើវាដើម្បីបញ្ជូនរូបភាពសមរភូមិតាមពេលវេលាជាក់ស្តែង (Real-time)  ហើយកងកម្លាំងដ្រូន (Drone) បានអនុវត្តការវាយប្រហារយ៉ាងជាក់លាក់ តាមរយៈប្រព័ន្ធរុករករបស់វា ហើយសូម្បីតែប្រតិបត្តិការ នៃប្រព័ន្ធបញ្ជាពីខាងក្រោយក៏ពឹងផ្អែកលើប្រព័ន្ធ Starlink ផងដែរ។ កងទ័ពអ៊ុយក្រែនប្រើប្រព័ន្ធ Starlink នៅជួរមុខសមរភូមិ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប ” Starlink” កើតមានឧប្បត្តិហេតុជាប់គាំងភ្លាមៗ ដែលនាំទៅដល់ហេតុការដាច់បណ្តាញអ៊ីនធឺណិតជាសកល បង្កផលប៉ះពាល់ដល់ប្រទេស និងតំបន់ប្រហែល ១៤០ ដែលអូសបន្លាយអស់រយៈពេល ២ម៉ោងកន្លះ។ ការដាច់បណ្តាញអ៊ីនធឺណេតនេះ បានបណ្តាលឱ្យមានការរំខានភ្លាមៗនៅក្នុងតំណភ្ជាប់ទំនាក់ទំនង នៃអង្គភាពប្រយុទ្ធជាច្រើនរបស់យោធាអ៊ុយក្រែន។ ក្រុមដ្រូន (Drone) បានបាត់បង់ការគ្រប់គ្រងដោយសារតែការបាត់បង់រលកសញ្ញា ហើយបេសកកម្មឈ្លបយកការណ៍មួយចំនួនត្រូវបានបង្ខំឱ្យផ្អាក។ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គមថា “នេះគឺជាការដាច់ទំនាក់ទំនងទូរគមនាគមន៍ដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីកើតមានជម្លោះមក ដែលបាននាំមកនូវឧបសគ្គគួរឱ្យកត់សម្គាល់ដល់ប្រតិបត្តិការប្រយុទ្ធជួរមុខ។

ការដាច់បណ្តាញអ៊ីនធឺណេត នៃប្រព័ន្ធ Starlink លើកនេះ បានបន្លឺសំឡេងរោទិ៍អាសន្នសម្រាប់ពិភពលោក៖ ចំពោះបច្ចេកវិទ្យា ឬកម្មវិធីថ្មីណាមួយ ដាច់ខាតមិនត្រូវផ្តោតលើតែការអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយមិនអើពើនឹងបញ្ហាសុវត្ថិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍នោះទេ៕

分享到:

  • Telegram
  • Twitter
  • Facebook

相关文章

4亿军援取消、未来自费?“台当局必须承担更多”

2025-10-09

柬埔寨被评为“全球最友善国家”第五名

2025-10-09

柬埔寨两年驱逐逾1.5万涉嫌网络犯罪外国人

2025-10-09
Demo
最新帖子

习近平、李强致电洪森 祝贺人民党获胜

2023-07-25

吉林省辽源市公安局公开通缉198名电信网络诈骗在逃人员

2023-08-24

美国下任财长贝森特 和他的同性丈夫

2024-11-25

柬中记协联合主席:柬埔寨不会忘记中国的帮助!

2025-08-28
不要错过
中国

严查双国籍?华男从中国出境被拦 要求当场销户!

2025-10-10

最近,海外华人圈炸锅了。   …

分享到:

  • Telegram
  • Twitter
  • Facebook

今年中国“十一”黄金周,出现一个前所未有的现象

2025-10-10

中国式”996″在美国蔓延 “现在是决定胜负的瞬间”

2025-10-10

清华北大遇冷?网惊:中国两类学校热度上升

2025-10-10
保持联系
  • Facebook
  • Twitter
  • Pinterest
  • Instagram
  • YouTube
  • Vimeo

订阅更新

从 东通社 获取有关艺术与设计的最新创意新闻。

Demo
关于我们
关于我们

东通社是一家新型数字化网络通讯社,内容设置有新闻资讯、观点言论以及特色专栏等,多维度为受众提供不一样的视角与思维,致力于打造具有公信力、影响力、话语权的新型媒体平台。

我们现在正在接受新的合作伙伴关系。

给我们发电子邮件: dtnewskh@gmail.com
联系方式:+855 87 315 513

Facebook X (Twitter) YouTube TikTok Telegram
我们的精选

严查双国籍?华男从中国出境被拦 要求当场销户!

2025-10-10

今年中国“十一”黄金周,出现一个前所未有的现象

2025-10-10

中国式”996″在美国蔓延 “现在是决定胜负的瞬间”

2025-10-10
最受欢迎

习近平、李强致电洪森 祝贺人民党获胜

2023-07-25

吉林省辽源市公安局公开通缉198名电信网络诈骗在逃人员

2023-08-24

美国下任财长贝森特 和他的同性丈夫

2024-11-25
©Copyright 2022 Dt-News. All Rights Reserved.
  • 首页
  • 中国要闻
  • 视频
  • 经济

Type above and press Enter to search. Press Esc to cancel.