នាថ្មីៗនេះ សិស្សយុវវ័យដំណាងដែលមកពីប្រទេសក្បែរតំបន់ទន្លេមេគង្គដូចជាប្រទេសឡាវ មីយ៉ានម៉ា ថៃ កម្ពូជា និងរៀតណាម បានជួមជុំគ្នានៅស្ថានីយ៍វារីអគ្គិសនីNuozhadu ដែលជាវារីអគ្គិសនីធំជាងគេនៃគម្រោងរបស់ក្រុមហ៊ុនHuaneng។ លើកនេះ ពួកគេមិនត្រឹមបានឃើញនូវភាពអស្ចារ្យរបស់ស្ថានីយ៍វារីអគ្គិសនីNuozhaduនោះទេ ថែមទាំងបានទស្សនាស្ថានីយ៍វារីអគ្គិសនីJinghongរបស់Huanengផងដែរ ព្រមទាំងបានយល់ពីប្រតិបត្តិការការពារបរិស្ថាន និងការដំណើរការនៃship lift។
សិស្សជនជាតិខ្មែរពីរនាក់ដែលមកពីសាកលវិទ្យាល័យDaliដែលមានឈ្មោះលី យៀងលីង និងកាវ សៀវម៉ីសុទ្ធតែលើកទីមួយដែលពួកគាត់បានទៅទស្សនានៅស្ថានីយ៍វារីអគ្គិសនី។ ពួកគាត់មានអារម្មណ៍ដិតជាប់ក្នុងចិត្តយ៉ាងខ្លាំងចំពោះប្រតិបត្តិការការពារបរិស្ថាននៃស្ថានីយ៍វារីអគ្គិសនីNuozhadu និងស្ថានីយ៍វារីអគ្គិសនីJinghong។ ព្រមទាំងកាន់តែយល់ច្បាស់អំពីការសហប្រតិបត្តិការគ្នារវាងទន្លេឡាងឆាង និងទន្លេមេគង្គ។ ពួកគាត់បាននិយាយថា នឹងប្រាប់បន្តទៅមិត្តខ្មែររបស់ពួកគាត់នូវអ្វីដែលពួកគាត់បានឃើញ និងបានយល់ សង្ឃឹមថាមានយុវវ័យកាន់តែច្រើនចូលរួមមកក្នុងកម្មវិធីនេះ ធ្វើឲ្យភាគីទាំងសង់ខាងកាន់តែយល់ពីគ្នា សរសេរនូវការសហប្រតិបត្តិការក្នុងទំព័រថ្មីនៃទន្លេឡាងឆាង និងទន្លេមេគង្គ។