ថ្មីៗនេះ រដ្ឋបាលជលផលជាតិកម្ពុជាក៏ដូចជាតំបន់រដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលបានទៅស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ដើម្បីអនុវត្តសកម្មភាពចិញ្ចឹម និងប្រលែងកូនត្រី ដើម្បីបង្កបង្កើនផលស្តុកក្នុងធម្មជាតិ។ អនុប្រធាននៃរដ្ឋបាលជលផល ប្រធានរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។ សកម្មភាពលើនេះបានធ្វើការប្រលែងកូនត្រីសរុបចំនួន61,000ក្បាល ដែលក្នុងនោះមានត្រីចំនួន7ប្រភេទខុសៗគ្នា។
ក្រុមហ៊ុនស្ថានីយ៍វារីអគ្គិសនីសេសានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារការពារបរិស្ថាន អនុវត្តការប្រមូលព័ត៌មាន ស្រាវជ្រាវ និងវាយតម្លៃទីផ្សារ និងការងារផ្សេងទៀតសម្រាប់ការបង្កើនពូជត្រីដែលជាស្តុកធម្មជាតិនៅក្នុងទំនប់ទឹកវារីអគ្គិសនី។ ព្រមទាំងទំនាក់ទំនង និងសម្របសម្រួលយ៉ាងរៀបរយជាមួយនឹងនាយកដ្ឋានជលផលនៃរដ្ឋាភិបាលកម្ពុជា។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវារីអគ្គិសនីសេសានបានបែងចែកការចំណាយសម្រាប់ការបន្តពូជត្រី និងការងារស្រាវជ្រាវវិទ្យាសាស្ត្រដែលពាក់ព័ន្ធស្របទៅតាមកិច្ចព្រមព្រៀងBOT ដើម្បីធានាដល់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃការបង្កើនពូជត្រីក្នុងតំបន់ដែលនៅជុំវិញស្ថានីយ៍វារីអគ្គិសនី។ ចាប់តាំងពីស្ថានីយ៍វារីអគ្គិសនីនេះបានដាក់ឱ្យដំណើរការមក ក្នុងនោះមានត្រីប្រា ត្រីកន្ទុយបី ត្រីប្រាប្រាក់ កូនត្រីនិងមេត្រី សរុបជិត200,000ក្បាល។ ហើយតាមរបាយន៍ការនៃការប្រលែងត្រីរយៈពេល៤ឆ្នាំនេះគឺមានប្រសិទ្ធភាពយ៉ាងល្អ។ បរិមាណត្រី និងក្រុមត្រីដែលនៅក្នុងទន្លេសេសានកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយការប្រលែងត្រីនេះ ក៏បានកាេពារជីវចម្រុះដែលនៅក្នុងទំនប់ទឹកនៃវារីអគ្គិសនីសេសាននេះផងដែរ។
អនុប្រធានរដ្ឋបាលជលផលជាតិកម្ពុជាមានប្រសាសន៍ថា៖ សកម្មភាពប្រលែងត្រីនេះគឺក្នុងគោលបំណងបង្កើនភាពចម្រុះនៃប្រភេទត្រី និងធានានូវការបន្តពូជត្រីក្នុងតំបន់នោះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនចំណាកស្រុកក្នុងស្រុកដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធសាស្ត្រជាតិ (ថាមពល) របស់កម្ពុជា។ ព្រមទាំងអំពាវនាវ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារធម្មជាតិក្នុងទន្លេយ៉ាងសកម្មផងដែរ។
បន្ទាប់ពីពិធីនេះបានបញ្ចប់រដ្ឋបាលជលផល និងមន្រ្តីពាក់ព័ន្ធក៏បានចុះពិនិត្យគម្រោងផ្លូវត្រីនៃស្ថានីយ៍វារីអគ្គិសនី ទំនប់ទឹក និងទន្លេជុំវិញនេះផងដែរ។ ព្រមទាំងមានការវាយតម្លៃយ៉ាងខ្ពស់ចំពោះការងារការពារបរិស្ថានរបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២។