រូបភាពពិធីចុះហត្ថលេខា ផ្ដល់ជូនដោយមជ្ឈមណ្ឌលសេវាជំរុញការអភិវឌ្ឍន៍ និង វិនិយោគឧទ្យានឧស្សាហកម្ម នៃតំបន់ស្វយ័តក្វាងស៊ី

ពិធីចុះហត្ថលេខាពិព័រណ៍ចិន-អាស៊ានឆ្នាំនេះផ្តោតលើប្រធានបទ “AI ជាតួអង្គសំខាន់ អាជីវកម្មជាតួអង្គស្នូល”។ គោលបំណងគឺដើម្បីជំរុញការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដោយផ្តោតលើការកសាងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិបញ្ញាសិប្បនិម្មិតសម្រាប់តំបន់អាស៊ាន និងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មឆ្លងដែន។

គម្រោង “AI+” ចំនួន ៤៤ នេះ គ្របដណ្តប់លើស្រទាប់គ្រឹះ ស្រទាប់បច្ចេកវិទ្យា និងស្រទាប់ការអនុវត្តរបស់ AI ដោយពាក់ព័ន្ធវិស័យជាច្រើនដូចជា វិស័យផលិតកម្ម សេវាកម្ម កសិកម្ម និងទេសចរណ៍ ដែលជួយផ្ដល់ថាមពល AI ដល់កិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ាន។

គម្រោងពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិដែលបានចុះហត្ថលេខានេះ ពាក់ព័ន្ធនឹងប្រទេសអាស៊ានចំនួន ៦ រួមមាន វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានគម្រោងសាងសង់ និងប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ AI ចិន-អាស៊ាននៅប្រទេសឡាវផងដែរ។ គម្រោងវិនិយោគបរទេសដែលបានចុះហត្ថលេខា ពាក់ព័ន្ធនឹងឧស្សាហកម្មដូចជា ការផលិតផលិតផលកសិកម្មឆ្លាតវៃ ធនធានចំហេះជីវសាស្ត្រ និងការកែច្នៃក្រដាស។

គម្រោងចុះហត្ថលេខាដែលមានតម្លៃចាប់ពី ១ ពាន់លានយ័ន មានចំនួន ៤៥ ក្នុងនោះគ្របដណ្ដប់លើឧស្សាហកម្មផ្សេងៗដូចជា ថាមពលកកើតឡើងវិញ ឧបករណ៍ទំនើប ការកែច្នៃលោហធាតុ លោហធាតុសំខាន់ៗ ជីវឱសថ អវកាសពាណិជ្ជកម្ម និងសេដ្ឋកិច្ចរយៈកម្ពស់ទាប វាយនភ័ណ្ឌធុនស្រាល និងវិស័យឯកទេសផ្សេងៗទៀត។ ក្នុងចំណោមនោះ មានគម្រោងចំនួន ២ មានតម្លៃលើសពី ១០ ពាន់លានយ័ន និងគម្រោងចំនួន ៣ មានតម្លៃចន្លោះពី ៥ ទៅ ១០ ពាន់លានយ័ន។

Exit mobile version