ប៉ុន្តែអវត្តមានយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal, មួយឆ្នាំមុន លោក Elon Musk បានចំណាយលុយជិត ៣០០ លានដុល្លារអាមេរិក ក្នុងការភ្នាល់លើប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ នារាត្រីនេះ នៅឯសេតវិមាន White House Rose Garden ភ្ញៀវកិត្តិយសបានអង្គុយពេញតុ មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានអញ្ជើញមកជួបជុំគ្នា ប៉ុន្តែ លោក Musk បានប្រកាសថា គាត់នឹងមិនចូលរួមទេ។

នៅល្ងាចថ្ងៃព្រហស្បតិ៍ម៉ោងនៅក្នុងស្រុក ប្រធានាធិបតី Trump នឹងរៀបចំកម្មវិធីជប់លៀងពេលល្ងាចសម្រាប់មេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន White House Rose Garden ដោយបានអញ្ជើញមេដឹកនាំផ្នែកបច្ចេកវិទ្យា និងធុរកិច្ចចំនួន ២៤ នាក់ រួមមាន លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta និងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ចូលរួមផងដែរ។

លោក Musk បានបង្ហោះនៅលើវេទិកាបណ្តាញ X ថា គាត់បានទទួលការអញ្ជើញ ប៉ុន្តែ មិនអាចចូលរួម។ “តំណាងរបស់ខ្ញុំម្នាក់នឹងមានវត្តមាន” គាត់បានសរសេរដូចនេះ។

អវត្តមានរបស់ លោក Musk គឺជាការទាក់ទាញអារម្មណ៍ជាពិសេស។ កាលពីមុន លោក Musk និង ប្រធានាធិបតី Trump មានការប៉ះទង្គិចគ្នាយ៉ាងស្វិតស្វាញលើបញ្ហាមួយចំនួន ដូចជា សេចក្តីព្រាង​ «One Big Beautiful Bill Act» ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការតែងតាំងមន្ត្រីជាន់ខ្ពស់។ល។ ដែលបណ្តាលឱ្យតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ខាតបង់ជាង ១៥០ ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានាធិបតី Trump ថែមទាំងបានគំរាមជាសាធារណៈ ក្នុងការបញ្ចប់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនក្រោមឈ្មោះរបស់លោក Musk​ ផងដែរ ។

ម៉្យាងវិញទៀត យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg, កាលពីថ្ងៃទី ២ ខែកញ្ញា ប្រធានាធិបតីអាមេរិក Trump បានលើកឡើងនៅក្នុងបទសម្ភាសន៍អំពីទំនាក់ទំនងរបស់គាត់ជាមួយលោក Elon Musk ដែលមានការផ្លាស់ប្តូរ និងធ្លាក់ចុះយ៉ាងខ្លាំងថា ៨០% នៃលោក Musk គឺជាមនុស្សមានទេពកោសល្យអស្ចារ្យលើសគេ ប៉ុន្តែ ២០% ផ្សេងទៀត គឺជាបញ្ហាដែលត្រូវដោះស្រាយ។

ប្រធានាធិបតី Trump បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ថា “គាត់ (លោក Musk) គឺជាមនុស្សល្អម្នាក់។ គាត់ (លោក Musk) ធ្លាប់បានដើរឆ្លងហួសព្រំដែនអស់ពេលមួយគ្រា ទង្វើនេះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែវាមិនជាបញ្ហានោះទេ អ្នកត្រូវដឹងថា រឿងបែបនេះ គឺជៀសមិនរួចទេ។ “

ពេលប្រធានាធិបតី Trump បានមានប្រសាសន៍ដូចនេះ ដែលញ៉ាំងឱ្យមជ្ឈដ្ឋានខាង​ក្រៅ​​គិត​ថា ​អ្នក​ទាំង​ពីរ​អាច​នឹង​ផ្សះផ្សាល្អប្រសើរជាមួយ​គ្នាឡើញវិញ។

លោក Musk កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៧១ នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដោយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដានៅអាយុ ១៨ ឆ្នាំ ហើយក្រោយមកបានតាំងទីលំនៅនៅសហរដ្ឋអាមេរិក។ គាត់ គឺជានាយកប្រតិបត្តិ នៃក្រុមហ៊ុនចំនួនបួន រួមមាន ក្រុមហ៊ុន PayPal (ក្រុមហ៊ុនទូទាត់តាមអ៊ីនធឺណិតធំជាងគេ) ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX ក្រុមហ៊ុនរថយន្តស្ព័រដែលមិនប៉ះពាល់ដល់បរិស្ថាន Tesla និងក្រុមហ៊ុន SolarCity ។ លោក Musk គឺជានាយកប្រតិបត្តិ និងនាយកផ្នែកបច្ចេកវិទ្យា (CTO) នៃក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX និងអ្នករចនាផលិតផលរបស់ក្រុមហ៊ុន Tesla ។ គាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន X ផងដែរ។ នៅឆ្នាំ ២០២២ លោក Musk បានក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុប ២១៩ ពាន់លានដុល្លារអាមេរិក។ សមិទ្ធិផលប្រកបដោយវេទមន្តជាបន្តបន្ទាប់ ដែលលោក Musk បានបង្កើត គឺធ្លាប់ត្រូវបានមជ្ឈដ្ឋានខាង​ក្រៅហៅថា “មនុស្សក្រៅភព” ។ 

ក្នុងនាមជាអ្នកជំនួញដ៏ឆ្នើម និងលេចធ្លោបំផុតមួយរូបនៅលើពិភពលោក លោក Musk ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានទាំងស្នាដៃ និងភាពចម្រូងចម្រាស។ បញ្ហា​ដែល​គេ​រិះគន់​លោក Musk ខ្លាំង​បំផុតនោះ ​គឺ​តួនាទី​ដ៏សំខាន់ នៃ​ប្រព័ន្ធ Starlink របស់​គាត់​ក្នុង “បដិវត្តន៍​ពណ៌” និង​អំពើ​ភេរវកម្មនៅ​ប្រទេសដទៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន El Balad News របស់ប្រទេសអេហ្ស៊ីប (Egypt) កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤, ប្រភពចារកម្មប្រទេសស៊ីរី (Syria) បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្កាយរណបប្រទេសរុស្ស៊ី (Russia) ថា ក្រុមប្រឆាំងអាចទទួលបានទិន្នន័យផ្កាយរណប និងមានឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ក្នុងអំឡុងពេលវាយប្រហារលើទីក្រុង Aleppo នៃប្រទេសស៊ីរី (Syria) ។

យោងតាមអ្នកផ្តល់ព័ត៌មានបានឱ្យដឹងថា “ប្រតិបត្តិការបញ្ជាពីចម្ងាយបានបង្ហាញថា ផ្កាយរណបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយវាមិនអាចច្រានចោលបានទេថា បច្ចេកវិទ្យា​ប្រព័ន្ធ Starlink ត្រូវបានប្រើនៅក្នុងកិច្ចសហការរបស់កងកម្លាំងវាយប្រហារ និងក្នុងការបង្ហាញផ្លូវដល់ឧបករណ៍ស៊ើបការណ៍ឃ្លាំមើលតាមពេលវេលាជាក់ស្តែង (Real-time) ។ មានតែសហរដ្ឋអាមេរិក និងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងអភិវឌ្ឍន៍ប៉ុណ្ណោះ ដែលអាចប្រើឧបករណ៍នេះនៅពេលប្រតិបត្តិការបញ្ជា។”

យោងតាមការចុះផ្សាររបស់កាសែតបារាំង LE Monde នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥, ឧបករណ៍ ប្រព័ន្ធ Starlink កំពុងក្លាយជាឧបករណ៍កាន់តែពេញនិយមឡើងៗ ដែលត្រូវបានប្រើប្រាស់ដោយពួក​ជ្រុល​និយម Jihad ក្រុម​រដ្ឋ​ឥស្លាម និងអង្គការឧទ្ទាមនៅអាហ្វ្រិកខាងលិច ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់ពួកគេ។ យោងតាមព្រឹត្តិបត្រការវិភាគហានិភ័យដែលចេញផ្សាយដោយ Global Initiative to Combat Transnational Organized Crime (GI-TOC) នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥, ក្រុមអាល់កៃដា និងអង្គការជ្រុលនិយម ដូចជា “អង្គការគាំទ្រអ៊ីស្លាម និងមូស្លីម” (JNIM) និង “រដ្ឋអ៊ីស្លាមនៃអាហ្វ្រិកខាងលិច” (ISWA) កំពុងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ដើម្បីពង្រឹងប្រតិបត្តិការវាយប្រហាររបស់ពួកគេ។ យោងតាមព័ត៌មានរបស់កងកម្លាំងសន្តិសុខប្រទេស Niger, ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់ Tillabéri និង Tahoua ភាគខាងលិចប្រទេស Niger ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ ២០១២ និង ២០១៧ ក្រុមប្រឆាំងប្រទេសស៊ីរី ទទួលបានឧបករណ៍ទំនាក់ទំនងបច្ចេកវិទ្យាប្រព័ន្ធ Starlink តាមរយៈប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដាច់ដោយឡែកពីគ្នា៕លោក ម៉ាសក៍

Exit mobile version